You are currently viewing ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម

ប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញទៅទស្សនៈកិច្ចផ្លូវការនៅសាធារណៈរដ្ឋ សង្គមនិយមវៀតណាម កាលពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ នៅទីក្រុងហាណូយប្រតិភូកងរាជអាវុធហត្ថ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ កងទ័ពវៀតណាម និងបានចូលជួបសម្តែងការគួរសមជាមួយស្នងការបុគ្គលិក, ស្នងការហ្វឹកហ្វឺន, ស្នងការការពារសន្តិសុខទ័ព, ស្នងការត្រួតពិនិត្យព្រហ្មទណ្ឌ និងបានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមផងដែរ។ ថ្ងៃបន្ទាប់គណៈប្រតិភូក៏បានទៅទស្សនកិច្ចការងារនៅសាលានាយទាហានកងទ័ពជើងគោកទី១ និងបានទៅទស្សនានៅទីលានបាញ់គ្រាប់ពិតមៀវមូន។ នៅថ្ងៃទី១២ ប្រតិភូកងរាជអាវុធហត្ថក៏បានទៅទស្សនៈកិច្ចឈូងសមុទ្រហាឡុងផងដែរ។