You are currently viewing ឧត្តមសេនីយ៍​ឯក​ហុង​វិណុល​ដឹកនាំប្រជុំក្រុមការងារបង្ក្រាបបទល្មេីសព្រៃឈេី

ឧត្តមសេនីយ៍​ឯក​ហុង​វិណុល​ដឹកនាំប្រជុំក្រុមការងារបង្ក្រាបបទល្មេីសព្រៃឈេី

នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់គណៈកម្មការជាតិដើម្បី​ទប់ស្កាត់​ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្រោមការដឹកនាំបញ្ជារផ្ទាល់បស់លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានបើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅភូមិសាស្រ្តខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីតំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការនគរបាលជាតិ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន។