ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រជុំបូកសរុបការងារជំនាញហិរញ្ញវត្ថុ កងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត ប្រចាំខែកញ្ញា ទិសដៅខែតុលា ឆ្នាំ២០១៩។ ពិធីនេះក្រោមអធិបតីភាពលោក វរសេនីយ៍ឯក ជីវ សាន នាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីនាយរងការិយាល័យហិរញ្ញវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានីខេត្ត-ព្រម ទាំងហិរញ្ញវត្ថុកងវរអន្តរាគមន៍ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសជាច្រើនរូបទៀត។
នៅក្នុងកិច្ចប្រជុំនោះផងដែរលោក វរសេនីយ៍ឯក ជីវ សាន បានអានអនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចំនួន៥០,០០០៛(ប្រាំម៉ឺនរៀល)របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់នាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថ និងបានធ្វើការបូកសរុបការងារព្រមទាំងដាក់ចេញនូវផែនការបន្តដល់ជំនាញហិរញ្ញវត្ថុទាំងអស់ដើម្បីយកទៅអនុវត្តៈ
១/ ពង្រឹងការបើកចែកឱ្យដល់ដៃនាយ នាយរងជអាវុធហត្ថ និងហាមដាច់ខាតមិនឱ្យបើកជាកញ្ចប់។
២/ ត្រូវឱ្យនាយ នាយរង និងពលអាវុធហត្ថត្រូវចុះហត្ថលេខាលើតារាងបែងចែក។
៣/ មិនអនុញ្ញាតឱ្យកាត់កងប្រាក់បៀវត្សទោះបីនៅក្នុងប្រការណាក៏ដោយ។
៤/ ការកត់បញ្ជីស្នាមរក្សាទុកសៀវភៅឯកសារឱ្យបានល្អ និងគ្រប់គ្រងឱ្យបានគង់វង្ស។
៥/ សីលធ៌មបូកនឹងវិន័យនៃការនិយាយស្តី ជាមួយនាយ និងពលអាវុធហត្ថឱ្យមានជីវធ៌មនិងសេចក្កីថ្លៃថ្នូរ។
ក្នុងនោះផងដែរលោក វរសេនីយ៍ក៏បានកោតសរសើរដល់ជំនាញហិរញ្ញវត្ថុទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការបើកប្រាក់បៀវត្សជូនដល់នាយទាហាន នាយរង និងពលអាវុធហត្ថនៅតាមបណ្តាខេត្តរបស់ខ្លួនទទួលបានជោគជ័យ៕