You are currently viewing ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានរៀបចំពិធីក្រុងពាលីសាងសង់អាគារថ្មីមួយខ្នងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ!

ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានរៀបចំពិធីក្រុងពាលីសាងសង់អាគារថ្មីមួយខ្នងនៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ!

ក្រចេះ៖ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដី កសាងអាគារថ្មីមួយខ្នងប្រក់ក្បឿង ដែលមានទំហំទទឹងប្រវែង ៧,២០ ម៉ែត្រ និងបណ្តោយប្រវែង ៣៦ ម៉ែត្រ ។ ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ នាយការិយាល័យ និងនាយ – នាយរងអាវុធហត្ថខេត្តជាច្រើននាក់ផងដែរ។ ពិធិនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩។