កំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ អញ្ជើញត្រួតពិនិត្យ កម្លាំងត្រៀមអន្តរាគមន៍ និងសំណេះសំណាល ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវអនុវត្តទៅតាមទិសស្លោករបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា គឺ (ជួយគិត ជួយធ្វើ និងរួមគ្នាទទួលខុសត្រូវ)។ លោក ឧត្ដមសេនីយ៍ត្រី ហង្ស ថុល បានបន្តទៀតថា កម្លាំងកងរាជអាវុធហត្ថទាំងអស់ ត្រូវមានការសាមគ្គីគ្នា ឯកភាពគ្នាជាធ្លុងមួយហើយខិតខំរៀនសូត្រឲ្យមានសមត្ថភាពពិតប្រាកដ និងដកស្រង់យកបទពិសោធន៍ល្អៗ ដើម្បីបំពេញតួនាទី-ភារកិច្ច ឲ្យកាន់តែមានប្រសិទិ្ធភាពខ្ពស់ លោកបានបញ្ជាក់ទៀតថា កម្លាំងអន្តរាគមន៍មានភារកិច្ច០៤ គឺ៖
១-ត្រៀមអន្តរាគមន៍អនុវត្តដីការរបស់តុលាការ
២-ជួយសង្រ្គោះប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ
៣-បង្រ្កាបរាល់បទល្មើស
៤-ថែរក្សាការពារសន្តិសុខ សំណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។