You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អតីតបញ្ជាការរងកងរាជអាវុធហត្ថខេត្តរតនគិរី!

រតនគិរី៖ ព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក វរសេនីយ៍ឯក មាស សាមិនអតីតមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត (ចូលនិវត្តន៍) បានទទួលមរណភាពកាលពីវេលាម៉ោង១០ និង ៤៥នាទីព្រឹកថ្ងៃទីព្រហស្បតិ៍ ទី១២ ខែកញ្ជា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ និងបានពាំនាំនៅថវិការបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥.០០០.០០០រៀល និងថវិការបស់នាយទាហាន នាយទាហានរង ពលអាវុធហត្ថខេត្តរតនគិរីចូលរួមចំនួន ១.៥៣០.០០០រៀល សរុប៦.៥៣០.០០០រៀល។