កំពង់ធំ៖ នៅរសៀលថ្ងៃច័ន្ទ ទី១៦ ខៃកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីបិទវគ្គបំប៉នជំនាញកងរាជអាវុធហត្ថប្រចាំឆមាសទី២ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ព្រមទាំងអស់លោកជាមេបញ្ជាការរង នាយសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងសិក្ខាកាមជាច្រើនរូបផងដែរ ។