You are currently viewing ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ

ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានអញ្ជើញចូលរួមពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩ និងពិធីប្រកាស និងផ្លាស់ប្តូរមុខងារ បណ្តោះអាសន្ន មេបញ្ជាការស្រុកជលគីរី។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ តាមបណ្តាមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថជាច្រើនរូបផងដែរ។