ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក វរសេនីយ៍ទោ កែវ ឌីណា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន តំណាងលោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ បាននាំយកថវិកាមូលនិធិ មហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១.០០០.០០០រៀល ចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពឪពុកលោក អនុសេនីយ៍ទោ គាំ សាវៃ នាយការិយាល័យបទល្មើសឧក្រិដ្ឋ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដល់គេហដ្ឋានស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។