ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន, ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់, ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ, ផ្សព្វផ្សាយផែនការលេខ ៤៤/២០១៩ផ.ក ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីពីការការពារសន្តិសុខ រក្សាសុវត្ថិភាបជូនអនុរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានអគ្គសេនាធិការនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ត្រួតពិនិត្យការត្រៀមបិទវគ្គបំប៉នបើកបររថពាសដែក ប្រើប្រាស់គ្រឿងបំពាក់ សព្វាវុធ និងបាញ់គ្រាប់ពិតរថពាសដែក ជំនាន់ទី២ (ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩) នៅបញ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, ត្រួតពិនិត្យការត្រៀមបើកវគ្គបំប៉នបញ្ជាការសេនាធិការ ជំនាន់ទី១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ,ស្នងការ.ស្នងការរង,នាយករងវិទ្យាស្ថនកំបូល,នាយករងមជ្ឈមណ្ឌលភ្នំជំរាយ,នាយការិយាល័យជំនាញ,មេបញ្ជាការរងតាមបណ្តារាជធានី.ខេត្ត និងមេបញ្ជាការកងវរៈសេនាតូចអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ៕