អហ សៀមរាប៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង១៩និង២០ នៅចំណុចផ្លូវកូម៉ៃ ភូមិស្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មានអំពើឆក់កាបូបស្ពាយរបស់ជនបរទេសជាជនជាតិអូស្ត្រាលី នៅពេលដែលគាត់កំពុងជិះកង់មកពីប្រាសាទអង្គរវត្តដោយដាក់កាបូបនោះក្នុងកន្ត្រកកង់។ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន់ វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ ចាប់បានវត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង របស់ជនសង្ស័យធ្វើសកម្មភាព, កាបូបស្ពាយ ០១ និងនៅក្នុងកាបូបមានលិខិតឆ្លងដែន, កាតធនាគារ, ទូរសព្ទ និងរបស់របរលុយមួយចំនួនទៀត។

អ្នករត់ម៉ូតូឌុបម្នាក់ឆក់កាបូបជនបរទេសត្រូវបានបង្ក្រាបដោយអាវុធហត្ថខេត្តសៀមរាប
- Post author:Eng Hy
- Post published:August 10, 2015
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ជនសង្ស័យក្លែងឯកសណ្ឋាន អ.ហ ម្នាក់ត្រូវបានឃាត់ខ្លួន!

បញ្ចូនជនសង្ស័យ២នាក់ទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធជួញដូរថ្នាំញៀន

លោកវរសេនីយ៍ឯក គឹម សិទ្ធីយ៉ា ដឹកនាំកម្លាំងកងអាវុធហត្ថខេត្ត និងកម្លាំងក្រុងតាខ្មៅ ចុះល្បាតចល័ត និងឈរគោលដៅ

កម្លាំងអាវុធហត្ថខេត្តកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ ០២នាក់

ឯកឧត្តម រ័ត្ន ស្រ៊ាង ជូនថវិកាលើកទឹកចិត្តកម្លាំងអាវុធហត្ថ៣រូបជួយ ស្ត្រីចំណាស់ និងក្មេងស្រីម្នាក់ឲ្យរួចផុតពីភ្នក់ភ្លើង
