បន្ទាយមានជ័យ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថរយៈពេល ០៩ខែ ឆ្នាំ២០១៩ និងទិសដៅអនុវត្តការងារបន្ត និងផ្សព្វផ្សាយការងារមួយចំនួនដូចជា៖ បទបញ្ជាស្តីពីការមិនអនុញ្ញាតឲ្យយកកងកម្លាំង និងមធ្យោបាយរបស់កងយោធពលខេមរភូមិន្ទ ទៅបម្រើឲ្យវិស័យឯកជន របស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ, បទបញ្ជាស្តីពីការគ្រប់គ្រងកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារបស់កងរាជអាវុធហត្ថ, ផ្សព្វផ្សាយសេចក្តីណែនាំរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីការបាត់បង់ប្រភពវិទ្យុសកម្ម krypton-85(kr-85) នៅប្រទេសថៃ របស់ក្រសួងរ៉ែនិងថាមពល និងផ្សព្វផ្សាយផែនការស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្តាប់ធ្នាប់នារដូវភ្ជុំបិណ្ឌ ពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩ នាយទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូប។