ព្រះសីហនុ៖ ដោយទទួលបានបទបញ្ជា និងសេចក្តីអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រគល់ភារកិច្ច ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ។
ពិធីនេះ មានវត្តមានអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការ/មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ កងអនុសេនាធំចល័ត និងវរអន្តរាគមន៍ពិសេសប្រចាំការ ចូលរួមជាច្រើននាក់ផងដែរ។
នាយទាហាន ដែលត្រូវទទួលភារកិច្ចថ្មី៖
១-លោកវរសេនីយ៍ទោ ឆេង វុទ្ធី ត្រូវបានទទួលភារកិច្ចថ្មី ជានាយសេនាធិការស្តីទី
កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោក វរសេនីយ៍ឯក សេង ផុក ត្រូវបានចូលនិវត្តន៍។
២-លោកវរសេនីយ៍ត្រី ឡាយ សុផុន នាយការិយាល័យសុខាភិបាលស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី លួន ចោម ត្រូវបានចូលនិវត្តន៍។
៣- លោកវរសេនីយ៍ត្រី ឌី ម៉ាឡារិទ្ធ នាយការិយាល័យផ្គត់ផ្គង់ស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី ស៊ុយ ឌី មានជំងឺប្រចាំកាយ។
៤-លោកអនុសេនីយ៍ឯក ផាន់ រដ្ឋា នាយការិយាល័យហ្វឹកហ្វឺនស្តីទី កងរាជអាវុធហត្ថខេត្តព្រះសីហនុ ជំនួសដោយលោកវរសេនីយ៍ត្រី ព្រហ្ម សាន្ត ត្រូវបានចូលនិវត្តន៍។
នាឱកាសនេះ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានប្រគល់ថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តព្រះសីហនុ ជូនដល់នាយទាហាន ដែលមានជំងឺ ចំនួន០៣នាក់ ផងដែរ៕