កំពង់ស្ពឺ៖ ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ដោយមានការអញ្ជើញចូលរួមពីលោក មេបញ្ជារង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់សន្តិសុខ នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំគឺផ្សព្វផ្សាយបទបញ្ជាស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះគ្រប់ប្រភេទក្នុងកងរាជអាវុធហត្ថ, ផ្សព្វផ្សាយបទបញ្ជាស្តីពីការគ្រប់គ្រងកម្លាំង មធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារ របស់កងរាជអាវុធហត្ថ, ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញា បរិក្ខាររួមផ្សំ របស់កងរាជអាវុធហត្ថ, ផ្សព្វផ្សាយសេចក្តីណែនាំ លេខ ១០/២០១៩ សណន របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស, ផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ, ដាក់ឆ្លងសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថ រយៈពេល ៩ខែ ឆ្នាំ២០១៩។