ឧត្តរមានជ័យ៖ ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយ លោក អនុសេនីយ៍ទោ ហេង ធី មេបញ្ជាការរងស្រុក សហការជាមួយ រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចុះចាប់ឈើនៅចំណុចភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលឈ្មួញដឹកមកទំលាក់ចោល នៅរបងវត្តទួលទ្រាសមានជ័យ លទ្ធផលរឹបអូសឈើអារប្រភេទលេខ២ ( ឈើទាល) ចំនួន៨ដុំ ស្មើ ១,២២៦១ ម៉ែត្រត្រីគុណ បច្ចុប្បន្នត្រូវបានរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។