រតនគិរី៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារអនុវត្តតួនាទី ភារកិច្ចនិងការងារកងរាជអាវុធហត្ថរយៈពេល ៩ខែ ឆ្នាំ២០១៩ និងទិសដៅបន្ត។ កិច្ចប្រជុំនេះដោយមានការ អញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយសល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក និងប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។