កណ្តាល៖ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកល្វាឯម បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមានករណីប្រើប្រាស់ជួញដូរដោយខុសច្បាប់នូវសារធាតុគ្រឿងញៀន នៅចំណុចក្នុងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ៈ
១-ឈ្មោះ ម៉ាក់ សំរិទ្ធ ហៅ ដុលភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
២-ឈ្មោះ ឃឹម គីមហុង ហៅ ហក់ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
៣-ឈ្មោះ រស់ សោភ័ណ្ឌ ហៅ ជ្រូក ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបេះស្វាយ មានទីលំនៅបច្ចុប្បន្នភូមិបារាជ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
វត្ថុតាងចាប់យករួមមាន:
ថ្នាំញៀន(ម៉ាទឹកកក) ចំនួន០៧កញ្ចប់
ទូរស័ព្ទ ០១គ្រឿង
សម្ភារៈប្រើប្រាស់មួយចំនួន។
បច្ចុប្បន្ន ជនសង្សយ័ និងវត្ថុតាង ជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។