You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨នៅវត្តទេពវង្សី

នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៨នៅវត្តទេពវង្សី

ក្នុងឱកាសចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៨ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកជំទាវស្រីហ៊ញព្រមទាំងបុត្រា បុត្រី ចៅ និងដោយមានកាចូលរួមពី ឧត្តមសេនីយ៍ មេបញ្ជាការរង, នាយរងសេនាធិការ, ស្នងការ ស្នងការរង មេបញ្ជាការ មេបញ្ជាការរងរាជធានីខេត្ត លោក លោកស្រី និងនាយការិយាល័យ នាយ នាយរង ពលទាហាននៃកងរាជអាវុធហត្ថទាំងអស់ និងពុទ្ធបរិស័ទចំណុះជើងវត្តបានអញ្ជើញទៅកាន់បិណ្ឌវេនទី៨ នៅវត្តទេពវង្សី ស្ថិតនៅភូមិពោធិ៍មង្កល ឃុំព្រែកតាទែន ស្រុកពញាឭខេត្តកណ្តាល។ ក្នុងពិធីបុណ្យកាន់បិណ្ឌនេះបានធ្វើពិធីសូត្រមន្ត រសៀលថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០១៩ ពិធីរាប់បាត្រនិងរៀបចំទ័យ្យវត្ថុ រួមនិងចង្ហាន់ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទេសកុសលវេរប្រច្ច័យប្រគេនដល់ព្រះសង្ឃ ដើម្បីជាកិច្ចឧទ្ទេសជូនចំពោះបុព្ធការីជន អ្នកមានគុណមានៈ មាតា បិតាជីដូន ជីតា ញាតិការទាំងប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក សូមអោយវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់ទីស្ងប់ សុខជារៀងរហូត តាមរយៈមនុញ្ញផលដែលកើតឡើងពីការធ្វើបុណ្យធ្វើទាននាឱកាសភ្ជុំបិណ្ដនេះ ។​ តាមរយៈការកើតឡើងពីការធ្វើបុណ្យនេះនាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវក៏បានប្រគេនបច្ច័យជូនដល់ព្រចៅអធិការវត្តទេពវង្សីដែលមានទឹកប្រាក់ជាង​ ៥១​លានរៀល។