ឧត្តរមានជ័យ៖ នៅថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ប្រជុំពង្រឹងការងារជំនាញ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។