You are currently viewing ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី នុត នន្ទ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ

ស្វាយរៀង៖ ល្ងាចថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ និងលើកទិសដៅការងារបន្តរ។
ពិធីនេះក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីនាយរងសេនាធិការដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៨ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។