You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព-កូន មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍!

ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព-កូន មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍!

តាកែវ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យចំនួនទ័ព-កូន មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីការតុលាការ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពេលបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ និងជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះមហន្តរាយធម្មជាតិផ្សេងៗ ដោយមានការចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើរដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តតាកែវទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេស ត្រូវពង្រឹងសមត្ថភាពដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ។