ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅបន្ទប់សវនាការនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យនាយកក្រុមហ៊ុនខេមបូឌានស៊ីនហ៊ី ហាយថេកប៊ីលឌីង មេធៀរៀលថេកណឡជីឯ.ក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅក្នុងការទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ចិន៕