You are currently viewing ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា!

ឧត្តមសេនីយ៍ទោ ជួន ជឿន អញ្ជើញត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា!

កណ្តាល៖ ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ជួន ជឿន ស្នងការ ស្នងការដ្ឋានសម្ភារៈបច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារត្រួតពិនិត្យចំនួនទ័ព មធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមជួយសង្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ តំណាងលោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារ និងដោយបានការចូលរួម ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញត្រួតពិនិត្យកម្លាំង ត្រៀមមធ្យោបាយ គ្រឿងបំពាក់ និងយោធបរិក្ខារ ដើម្បីពង្រឹង និងត្រៀមអន្តរាគមន៍ ចុះជួយរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ពេលបុណ្យកាន់បិណ្ឌភ្ជំបិណ្ឌខាងមុខ និងជួយសង្គ្រោះប្រជាពលរដ្ឋ រងគ្រោះមហន្តរាយដោយគ្រោះធម្មជាតិផ្សេងៗ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ បានធ្វើការសំណេះសំណាល និងផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ។