You are currently viewing ស្ថានភាពជំនាន់ទឹកភ្លៀងនៅខេត្តសៀមរាប!

ស្ថានភាពជំនាន់ទឹកភ្លៀងនៅខេត្តសៀមរាប!

សៀមរាប៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថានភាពទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ស្រុកចំនួន ០៣ នៅខេត្តសៀមរាបមានស្រុកប្រាសាទបាគងប៉ះពាល់ចំនួន ០៥ឃុំ (ឃុំរលួស, ឃុំមានជ័យ, ឃុំកន្រ្ទាំង, ឃុំបាគង និងឃុំបល្ល័ង្គ) លិចផ្លូវ ០៤កន្លែងប្រវែង១២៥០ម៉ែត្រ (ជម្រៅពី ២ស.ម ដល់៤ស.ម) ស្រុកអង្គរជុំលិចផ្លូវមួយចំនួនក្នុងទីរួមស្រុក ទឹកហូរចូលក្នុងមន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ, វិទ្យាល័យអង្គរជុំ, សាលាស្រុកអង្គរជុំ។ មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំត្រូវបានបិទ និងកំពុងជន្លៀសអ្នកជំងឺទៅសម្រាកនៅមន្ទីរបង្អែកស្រុកពួក ។ ស្រុកក្រឡាញ់ ប៉ះពាល់ ១ឃុំ (ឃុំសែនសុខ) ច្រោះដាច់ផ្លូវ០៣កន្លែង ៩០០ម៉ែត្រ (មិនអាចឆ្លងកាត់បាន)។