You are currently viewing សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បានជម្រាបថា៖

អត្ថបទនៃបណ្តាញព័ត៌មានសង្គម គណនីហ្វេសប៊ុកឈ្មោះ “Ksn Tv online” បានចុះផ្សាយនូវអត្ថបទមួយ “ការលើកឡើង!!រឿងចាប់មនុស្សបង្ខាំងរយៈ៥ថ្ងៃដើម្បីធ្វើទារុណកម្មថែមទាំងចាប់ដាក់គុកទៀត។ ជួបជាមួយលោកតាជួន តុប និងលោកយាយ វិច ធួយជាអាណាព្យាបាលរបស់ជនរងគ្រោះ។”

ដំណើររឿងនៃអត្ថបទខាងលើនេះ មិនពិតទេ ដោយសារការយកព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យ បានសុំឱ្យម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “Ksn Tv online” និងអ្នកសារព័ត៌មានផ្សេងទៀតដែលបានផ្សព្វផ្សាយនូវខ្លឹមសារអត្ថបទខាងលើ ធ្វើការកែតម្រូវតាមច្បាប់ស្តីពីសារព័ត៌មាន។ រីឯ ភាគីជនរងគ្រោះ អាចមានសិទ្ធិប្តឹងទៅតុលាការគ្រប់ពេល ក្នុងករណីមិនសុខចិត្តចំពោះការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ។ កងរាជអាវុធហត្ថសូមស្វាគមន៍ទទួលយករាល់មតិយោបល់ និងការទិតៀន ក្នុងន័យស្ថាបនា។

សូមអានខ្លឹមសារសេចក្តីប្រកាសនេះដូចតទៅ៖