ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំផ្ទេរប្រគល់តួនាទីភារកិច្ចជូន មេបញ្ជាការរងទទួលការងារជំនាញ ជំនួសប្រធានមន្ទីរដែលត្រូវទៅរៀននៅវិទ្យាស្ថានកំបូល ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុក ស្នាក់ការសន្តិសុខជាច្រេីនរូបទៀត។