ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានដឹកនាំកងកម្លាំងអាវុធហត្ថ និងមានការចូលរួមពីអាជ្ញាធរខេត្ត កងកម្លាំងនគរបាល យោធា មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ ខេត្តបាត់ដំបង ធ្វើការកម្ទេចចោលរថយន្តបាកុងចំនួន១១គ្រឿង ដែលចាប់បាននាពេលកន្លងទៅ នៅស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន១០គ្រឿង និងយកមកពីខេត្តកំពង់ស្ពឺ ចំនួន១គ្រឿង ក៏បានបំផ្លាញចោលនៅទីនោះផងដែរ។
ការបំផ្លាញចោលរថយន្តបាកុងនេះ គឺក្នុងគោលបំណងរក្សាព្រៃឈើបានគង់វង្ស និងបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាពិបាលក្នុងការការពារនិងបង្ក្រាបបទល្មើសព្រៃឈើ តាមរយៈគណៈកម្មការជាតិ ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា។
សូមជម្រាបជូនថា ក្រោយពីអនុវត្តនូវវិធានការបំផ្លាញចោលនេះ ជាបន្តបន្ទាប់ បានធ្វើឱ្យសភាពការណ៍បទល្មើសព្រៃឈើមានការស្ងៀមស្ងាត់ និងមានការគាំទ្រយ៉ាងពេញទំហឹងចំពោះសាធារណជន។