ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ១៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩ លោក នាយឧត្តមសេនីយ៍ សៅ សុខា និងមន្ត្រីក្រោមឱវាទ ព្រមទាំងប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានយកចង្ហាន់ ទេយ្យទាន គ្រឿងបរិក្ខារ និងបច្ច័យ ប្រគេនព្រះសង្ឃក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន៣វត្ត ស្ថិតនៅក្នងស្រុករមាសហែក ខេត្តស្វាយរៀង មានវត្តលង្ការាម (ហៅវត្តប្រាសាទ) ស្ថិតនៅភូមិប្រាសាទ ឃុំសំបួរ, វត្តពោធិរាម (ហៅវត្តទួលតារាម) ភូមិថ្លុកវាយទី២ ឃុំក្រសាំង និងវត្តពោធិឧត្តមអណ្តូងត្របែក ស្ថិតនៅភូមិ-ឃុំអណ្តូងត្របែក ដើម្បីឧទ្ទិសកុសល្យជូនដល់បុព្វការីជន ញាតិកា សាច់សារលោហិត ដែលបានចែកឋានទៅកាន់លោកខាងមុខ។