You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ!

រតនគិរី៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី លោក វរសេនីយ៍ទោ ឃី សុខា ប្រធានមន្ទីរបច្ចេកទេសសន្តិសុខ កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំង សហការជាមួយមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង និងរដ្ឋបាលព្រៃឈើចំនួន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក លាង អួរ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី នៅវេលាម៉ោង ៩ និង ៣០នាទីព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងបានបង្ក្រាបឈើដែលឈ្មួញលាក់ទុកស្ថិតក្នុងភូមិឡាមិញ សង្កាត់យក្សឡោម ខេត្តរតនគិរី។ ចាប់យកឈើសុក្រមចំនួន ៥១ដុំ។
បច្ចុប្បន្ន វត្ថុតាងត្រូវបានប្រគល់ជូនរដ្ឋបាលព្រៃខេត្តរតនគិរីចាត់តាមនិតិវិធី។