You are currently viewing កម្លាំងអាវុធហត្ថជួយដឹកជញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាព!

កម្លាំងអាវុធហត្ថជួយដឹកជញ្ជូនស្ត្រីឈឺពោះឆ្លងទន្លេទៅមណ្ឌលសុខភាព!

រតនគិរី៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រីសុខ មិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះជួយសង្គ្រោះស្ត្រីឈឺពោះឆ្លងទន្លេម្នាក់នៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ស្រ្តីរូបនោះមានឈ្មោះ រពួយ កែវ ភេទស្រី អាយុ ១៧ ឆ្នាំជនជាតិចារាយ ដើម្បីបញ្ជូនទៅកាន់មណ្ឌលសុខភាពបង្អែកស្រុកបរកែវខេត្តរតនគិរី ។ (ថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៩)