You are currently viewing ឧត្តមសេនីយ៍ត្រី ប៊ូ គឿន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

ឧត្តមសេនីយ៍ត្រី ប៊ូ គឿន អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបសម្រាលកូន

ព្រះវិហារ៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានចាត់អោយលោក ឧត្តមសេនីយ៍ត្រី ប៊ូ គឿន មេបញ្ជាការរង ដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ៨០០.០០០រៀល ព្រមទាំងគ្រឿងឧបភោគ បរិភោគមួយចំនួនរួមមានទឹកផ្លែឈើ ០២កេស ទឹកបរិសុទ្ធ ០២កេស ទឹកដោះគោឆៅ០២ឡូ ទៅប្រគល់ជូនគ្រួសារលោក ព្រឹន្ទបាលទា សំ សុភា សមាជិកមូលដ្ឋាន កងរាជអាវុធហត្ថក្រុងព្រះវិហារ ដែលភរិយារបស់លោក ទើបតែសម្រាលកូន កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។