ឧត្តរមានជ័យ ៖ នៅថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ លោក ឈឿង ផល្លាង ប្រធានស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តឧត្តរមានជ័យ អញ្ជើញចុះមកសំណេះសំណាល និងចែកនូវសៀវភៅច្បាប់ចរាចរណ៍ផ្លូវគោក ស្លាកសញ្ញាចរាចរណ៍ផ្លូវគោក មួកសុវត្ថិភាព និងផ្តល់ថវិកាមួយចំនួនផងដែរ។