កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រជុំស្តីពីការជ្រើសរើសពលទាហាននៃកងរាជអាវុធហត្ថ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង មេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ ដែលមានការពាក់ព័ន្ធជាច្រើនរូបផងដែរ។