You are currently viewing កម្លាំងអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

កម្លាំងអាវុធហត្ថខេត្តក្រចេះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

ក្រចេះ៖ ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូខេត្តក្រចេះនៅវេលាម៉ោង១៧ និង ១០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងក្រចេះ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត សុភក្រ្ត័វាសនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះ បានបង្ក្រាបករណីចែកចាយ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចវាលវង់ភូមិអូរឫស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ ដោយបានឃាត់ជនសង្ស័យចំនួន ០១នាកក់ឈ្មោះ ប៊ុន ពេជ្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដរស់នៅភូមិ រការកណ្តាល១ សង្កាត់រការកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។ វត្ថុតាងចាប់យកមានម្សៅក្រាមពណ៌ស(ម៉ាទឹកកក)សង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់តូច។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថកំពុងបន្តតាមនីតិវិធី។