You are currently viewing ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០១៩

ឧត្តមសេនីយ៍ត្រី ថាវ យ៉េន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០១៩

រតនគិរី៖ ព្រឹកថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំឆមាសទី២ ឆ្នាំ២០១៩ ។ ក្នុងពិធីនេះលោក ឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹកចំពោះសិក្ខាកាមទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រអស់រយៈពេល ៣០ថ្ងៃកន្លងមក។