បាត់ដំបង៖ កាលពីវេលាម៉ោង ២១:៣០ នាទី ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខផ្ទះសំណាក់សុភ័ក្រ្ត ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ឈ្មោះ ស៊ុន ភា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្រុមទី២៤ ភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងឈ្មោះ រ៉ូ ជីង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគងទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ វត្ថុតាងដកហូតរួមមានសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លា (ទឹកកក) ចំនួន ០១ កញ្ចប់ និងម៉ូតូចំនួន ០១ គ្រឿង បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងបន្តនីតិវីធី។

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!
- Post author:Sery Vutha
- Post published:October 2, 2019
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប
You Might Also Like

ជនសង្ស័យចំនួន០៥នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប ធ្វើការឃាត់ខ្លួន

ស្ត្រីជាជនសង្ស័យម្នាក់ ត្រូវបានឃាត់ខ្លួន ជាប់ពាក់ព័ន្ធជាមួយករណីល្បែងសុីសងខុសច្បាប់

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាបការទន្ទ្រានយកដីរដ្ឋ!

ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឯកឧត្តម នាយឧត្តមនីយ៍ សៅ សុខា បានអញ្ជើញចុះត្រួតពិនិត្យ រៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ
