You are currently viewing គ្រួសារអាវុធហត្ថខេត្តកណ្តាលទើបសម្រាលកូនចំនួន ០៣គ្រួសារ ទទួលថវិកាពីមហាគ្រួសារអាវុធហត្ថ!

គ្រួសារអាវុធហត្ថខេត្តកណ្តាលទើបសម្រាលកូនចំនួន ០៣គ្រួសារ ទទួលថវិកាពីមហាគ្រួសារអាវុធហត្ថ!

កណ្តាល៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្តកណ្តាល នៅថ្ងៃពុធ ទី០២ ខែតុលា ឆ្នាំ២០១៩ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្ល ចំនួន ៣គ្រួសារ៖
១.លោក វរសេនីយ៍ត្រី ប៉ែន ធារី គ្រួសារឆ្លងទន្លេ ទទួលបានថវិកា ចំនួន ១.១១០៥០០រៀល និងគ្រឿងឧបភោគបរិភោគ ស្ថិតនៅភូមិដើមគរ សង្កាត់ដើមមៀន ខេត្តកណ្តាល។
២.លោក អនុសេនីយ៍ទោ យ៉ាន់ រតនៈដារ៉ា គ្រួសារឆ្លងទន្លេទទួលបានថវិកាចំនួន ១.១០៧០០០៛ និងសម្ភារៈមួយចំនួនទៀត។
៣.លោក អនុសេនីយ៍ទោ សូ ដាវី ជំនួយការមូលដ្ឋានក្រុងតាខ្មៅទទួលបានថវិការ ១.៦៣៥០០០រៀល និងសម្ភារ:មួយចំនួនទៀត។ ក្នុងឱកាសនោះ ក្រុមគ្រួសារឆ្លងទន្លេ និងក្រុមគ្រួសារបានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោក ឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។