មណ្ឌលគិរី៖ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋាន កសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារជ្រើសរើសពលទាហានកងរាជអាវុធហត្ថក្រុមទី១ បានអញ្ជើញដឹកនាំក្រុមការងារធ្វើការត្រួតពិនិត្យ និងធ្វើតេស្តសមត្ថភាព បេក្ខជនដែលស្ម័គ្រចិត្តចូលបំរើការងារកងរាជអាវុធហត្ថដែលមានចំនួន ២០នាក់ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩។