You are currently viewing លោក​នាយឧត្តមសេនីយ៍ សៅ សុខា បាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច​ ៩ខែ​ និងផ្សព្វផ្សាយទិសដៅត្រីមាស៤​ឆ្នាំ២០១៩

លោក​នាយឧត្តមសេនីយ៍ សៅ សុខា បាននឹងកំពុងដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច​ ៩ខែ​ និងផ្សព្វផ្សាយទិសដៅត្រីមាស៤​ឆ្នាំ២០១៩

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា​ឆ្នាំ២០១៩​ នៅបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលោះផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច​ និងការងារកងរាជអាវុធហត្ថរយៈ ០៩ខែ​ និងផ្សព្វផ្សាយទិសដៅត្រីមាស៤ ​ឆ្នាំ២០១៩ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ​ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ដល នាយការិយាល័យ ព្រមទាំងនាយទាហាន​ នាយទាហានរងនៃកងរាជអាវុធហត្ថជាច្រើនរូបទៀត។​ ក្នុងនេះលោក​នាយឧត្តមសេនីយ៍មេបញ្ជាការ​ ក៏បានធ្វើការបំពាក់ឋានន្តរសក្តិជូនលោកប្រធានស្នងការប្រតិបត្តិការផងដែរ។