ភ្នំពេញ៖ ព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅវិទ្យាស្ថាន កងរាជអាវុធហត្ថកំបូល បានរៀបចំពិធីសំណះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូង ជូនយោធិនសោធននិវត្តន៍ព្រមទាំងបានកាត់ចេញពីការងារកងរាជអាវុធហត្ថចំនួន២០៥នាក់ ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ នៅក្នុងឱកាសនោះដែរ!ក៏មានការអញ្ជើញចូលរួមពីគណៈកម្មការចុះបើកប្រាក់យោធិនសោធននិវត្តន៍មកពីអគ្គបញ្ជាការ,ក្រសួងការពារជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន ប្រធានអនុគណៈកម្មការចុះបើកប្រាក់យោធិនសោធននិវត្តន៍បានធ្វើការផ្សព្វផ្សាយអំពីគោលរបប និងអានអនុក្រឹត្យស្តីពីការកែសំរួលការកំណត់របបឧបត្ថម្ភរបបយោធិនសោធននិវត្តន៍៕