ភ្នំពេញៈ ថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៦ គិតត្រឹមម៉ោង ១៧ និង០០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១៨លើក ក្នុងនោះ បណ្តាលឱ្យមនុស្សស្លាប់១២នាក់ រងរបួសធ្ងន់ និងរបួសស្រាល ២៨នាក់ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៨លើកនេះ បណ្តាលឱ្យខូចខាតយានយន្ត សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង។
ចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន, មិនប្រកាន់ស្តាំ, ប្រជែងគ្រោះថ្នាក់, មិនគោរពសិទ្ធិ, បត់គ្រោះថ្នាក់, ក្នុងនោះ មិនពាក់មួកសុវត្ថិភាពពេលគ្រោះថ្នាក់ផងដែរ ។