You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែតុលា!

ឧត្តមសេនីយ៍ទោ ស សំបូរធន ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែតុលា!

ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រតិបត្តិការសេនាធិការដ្ឋាននៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី១ ខែតុលា ឆ្នាំ២០១៩។
ខ្លឹមសារនៃការប្រជុំនេះរួមមាន ត្រួតពិនិត្យការងាសប្ដាហ៍កន្លងទៅ និងទិសដៅការងារសប្ដាហ៍បន្ទាប់ ស្តាប់របាយការណ៍របស់ជំនាញនីមួយៗ រាយការណ៍ តើធ្វើបានអ្វីខ្លះ? ផ្សព្វផ្សាយផែនការលេខ ៤៥/២០១៩ ផ.ក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំលើកទី១៥ រដ្ឋមន្រ្តីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០១៩ នៅខេត្តសៀមរាប (ថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០១៩), ផ្សព្វផ្សាយសេចក្តីសម្រេចលេខ១១៣/២០១៩ ស.ស.រ ស្តីពីការបង្កើតក្រុមការងាររៀបចំពិធីបុណ្យកឋិនទានសាមគ្គី និងត្រួតពិនិត្យផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព ជូននាយសេនាធិការចម្រុះ អគ្គបញ្ជាការដ្ឋាន នៃសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ដែលមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់លោក ឧត្តមសេនីយ៍នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងវិទ្យាស្ថានកំបូល នាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ នាយការិយាល័យជំនាញ មេបញ្ជាការរងតាមបណ្តារាជធានី-ខេត្ត និងមេបញ្ជាការកងវរៈសេនាតូច អន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕