You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩!

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែ ទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩!

ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ ២០១៩ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅត្រីមាសទី៤ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានវត្តមានចូលរួមពីលោកឧត្តមសេនីយ៍ត្រី/វរសេនីយ៍ឯក មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ-មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ-មេបញ្ជាការរងកងអនុសេនាធំចល័ត និងវរអន្តរាគមន៍ពិសេសជាច្រើនរូបតៀត ៕