You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីភាបក្នុងពិធីប្រជុំត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ!

ឧត្តមសេនីយ៍ទោ ស សំបូរធន ជាអធិបតីភាបក្នុងពិធីប្រជុំត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ!

កំពង់ចាម៖ ថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងារត្រួតពិនិត្យចំនួនទ័ព តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យមធ្យោបាយ គ្រឿងបំពាក់ យោធបរិក្ខា ត្រៀមអន្តរាគមន៍អនុវត្តដីកាតុលាការ និងត្រៀមជួយសង្រោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយគ្រោះធម្មជាតិផ្សេងៗ ពិធីនេះមាការចូលរួមពីលោក ឧត្តមសេនីយ៍ទោ នាយរងសេនាធិការ ស្នងការ ស្នងការរង និងប្រតិភូអមដំណើ និងលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ លោកឧត្តមសេនីយ៍ទោ នាយសេនាធិការ បានឱ្យដឹងថាការត្រួតពិនិត្យនេះគឺអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ការត្រួតពិនិត្យកម្លាំង មធ្យោបាយគឺដើម្បីត្រៀមអនុវត្តដីការតុលាការ ការត្រៀមកម្លាំងទាំងអស់សង្គ្រោះគ្រោះមហន្តរាយ មានទឹកជំនាន់ ខ្យល់កន្ត្រាក់ជាដើម បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅទូទាំងប្រទេស។ ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ទោ ស សំបូធន ក៏បានធ្វើការផ្សព្វផ្សាយសភាពការណ៍ថ្មី! និងសំណេះសំណាល ផ្ដាំផ្ញើដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្ត ទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពវិន័យ គោរពបទបញ្ជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ក៏ដូចសង្គមជាតិផងដែរ ជាពិសេសត្រូវត្រៀមកម្លាំងឱ្យបានគ្រប់ពេលវេលា ដើម្បីត្រៀមអនុវត្តដីការតុលាការ និងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ព្រមទាំងចុះជួយប្រជាពលរដ្ឋមានពេលជួបទុក្ខលំបាកអោយបានទាន់ពេលវេលា។ លោក ឧត្តមសេនីយ៍ទោ ក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់នាយ នាយរងអាវុធហត្ថ ទាំងអស់ទាំងអស់ ត្រូវបន្តនូវគុណសម្បត្តិដ៏ធំធេងបន្ថែមទៀត និងត្រូវគ្រប់គ្រងព័ត៌មានតាមដានក្តាប់ឱ្យជាប់ នូវរាល់មហិច្ឆិតាប៉ុនប៉ងបង្កអសន្តិសុខដែលនាំឱ្យបះពាល់ដល់ស្ថេរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសង្គម។ ត្រូវការអប់រំបណ្តុះបណ្តាលនាយទាហានក្រោមឱវាទរបស់ខ្លួនឱ្យមានគំនិតជាតិនិយម អប់រំកម្លាំងឱ្យអនុវត្តភារកិច្ចរបស់ខ្លួនដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ខិតខំកសាងអង្គភាព កងរាជអាវុធហត្ថឱ្យមានភាពរឹងមាំ និងមានទំនុកចិត្តពីប្រជាពលរដ្ឋ៕