រតនគិរី៖ ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការរដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេ និងជាប្រធានក្រុមការងារជ្រើសរើពលទាហានកងរាជអាវុធហត្ថក្រុមទី១ បានអញ្ជើញត្រួតពិនិត្យលទ្ធផល និងធ្វើការវាយតំម្លៃនៅលក្ខណៈសម្បត្តិ និងអកប្បកិរិយារបស់បេក្ខជននីមួយៗ ដែលស្ម័គ្រចិត្តចូលបំម្រើការងារក្នុងកងរាជអាវុធហត្ថ និងបានប្រលងតាំងពីថ្ងៃដំបូង លើវិញ្ញសារួមមានរត់ចំម្ងាយប្រវែង (៣០០០ម៉ែត្រ) មានរយៈពេល១២នាទី និងដូមីណូ ចំនួន៤០ រយៈ២នាទី និងអាវ៉ងចំនួន៤០មានរយៈ២នាទី នៅបរិវេណប្រលានយន្តហោះចាស់ ខេត្តរតនគិរី។