ពោធិ៍សាត់៖ ព្រឹកថ្ងៃអាទិត្យ ទី០៦ ខែតុលា ឆ្នាំ២០១៩ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ លោក ឧត្តមសេនីយ៍ទោ វ៉ា ឧត្តម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេ និងជាប្រធានក្រុមការងារជ្រើសរើពលទាហានកងរាជអាវុធហត្ថក្រុមទី២ បានអញ្ជើញត្រួតពិនិត្យលទ្ធផល និងធ្វើការវាយតំម្លៃនៅលក្ខណៈសម្បត្តិ និងអកប្បកិរិយារបស់បេក្ខជននីមួយៗ ដែលស្ម័គ្រចិត្តចូលបំម្រើការងារក្នុងកងរាជអាវុធហត្ថ និងបានប្រលងតាំងពីថ្ងៃដំបូង លើវិញ្ញសារួមមានរត់ចំម្ងាយ ដូមីណូ និងអាវ៉ង។