ព្រះសីហនុ៖ នៅវេលាម៉ោង ១៥និង ០០នាទី រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្តខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យ ចំនួន ០៤នាក់ ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខ នៅក្នុងភូមិ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនៅពេលយប់ ទៅកាន់សាលាដំបូងខេត្ត ដែលបានចុះបង្រ្កាបកាលពីនៅវេលាម៉ោង ១០និង ៣០នាទី យប់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ដឹកនាំដោយវរសេនីយ៍ត្រី ឡុង គឹមហួរ នៅចំណុចក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
យោងការបញ្ជាក់ពីមន្រ្តីពន្ធនាគារខេត្ត បានឲ្យដឹងថាៈ ជនសង្ស័យទាំង ០៤នាក់ មាន០១នាក់ គឺជាមុខសញ្ញាចោរប្លន់ ទើបចេញពីពន្ធនាគារ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ ហាយ សុផារ៉ា ភេទប្រុសអាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ប្រើប្រាស់គ្រឿងញៀន)។
២/ ឈ្មោះ គង់ ដារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅបច្ចុប្បន្ន ក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (មុខសញ្ញាចោរប្លន់) ។
៣/ ឈ្មោះ គង់ ណេត ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ប្រើប្រាស់គ្រឿងញៀន)។
៤/ ឈ្មោះ ផេង ណារិទ្ធ ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នក្រុមទី៤២ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ (ប្រើប្រាស់គ្រឿងញៀន) ។