You are currently viewing អគាររដ្ឋបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងសាងសង់រួចរាល់ជាស្ថាពរនៅចុង​ខែសីហានេះហើយ

អគាររដ្ឋបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងសាងសង់រួចរាល់ជាស្ថាពរនៅចុង​ខែសីហានេះហើយ

អហផទ៖ កងរាជអាវុធហត្ថ ជាអង្គភាពមួយក្នុងចំណោមកងឯកភាពនៃកងយោធពលខេមរភូមិន្ទ។ កងរាជអាវុធហត្ថបានបង្កើតស្នាដៃនិងសមិទ្ធផល​ជាច្រើនក្នុងការរួមចំណែកជាមួយកងយោធពលខេមរភូមិន្ទនិងប្រទេសជាតិ។ នៅទូទាំងប្រទេសកម្ពុជា កងរាជអាវុធហត្ថបានសាងសង់​ជំរុំជម្រតាម​បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត រហូតដល់ក្រុង ស្រុក ខណ្ឌ និងស្នាក់ការសន្តិសុខផងដែរ។ ជាក់ស្តែង អគារ​រដ្ឋបាល​នៃ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស ដែលមានទំហំ ១៤ម៉ែត្រ គុណនឹង៧០ម៉ែត្រ កម្ពស់៩ជាន់ ចាប់ផ្តើមសាងសង់​ក្នុង​ឆ្នាំ២០១៣ មកដល់ពេលនេះ​ជិតរួច​រាល់ជា​ស្ថាពរហើយ។ លោក ឧត្តមសេនីយ៍ត្រី សូវ ពុទ្ធា នាយការិយាល័យវិស្វកម្ម ស្នងការដ្ឋានភស្តុភារ កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស បានប្រាប់មកអ្នកសារព័ត៌មានកងរាជងអាវុធហត្ថថា អគាររដ្ឋបាលនេះ នឹងសាងសង់រួចរាល់ជាស្ថាពរនៅចុងខែសីហានេះ។ នាយ នាយរង និងពលអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អបអរសាទរនិងមានអារម្មណ៍សប្យាយរីករាយយ៉ាងខ្លាំង​ដែលទទួលបាន​នូវព័ត៌មាននេះ។ ក្នុងនាមខ្ញុំបាទជាអាវុធហត្ថមួយរូប ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលនឹងទទួលបានបន្ទប់ធ្វើការថ្មីហើយស្អាត់បែប​នេះ។ ទន្ទឹមនឹងនេះ នាយទាហា​ន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមថ្លែងអំណរគុណដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ​និងជា​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបាន​ផ្តូចផ្តើម​និង​ចូលរួមចំណែកថវិកាផ្ទាល់ខ្លួន ព្រមទាំងបានបំផុសចលនាដល់នាយទាហាន​នៃកងរាជអាវុធហត្ថ ក៏ដូចជាសម្បុរសជន​ចូលរួមជាថវិកា​និងសម្ភារៈ​ក្នុងការកសាងអគារនេះ។

IMG_7560