ភ្នំពេញ៖ ព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ នៅបន្ទប់សវនាការនៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យនាយសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋាននៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដែលដឹកនាំដោយលោក L.G. MUHAMMAD CHIRAGH HAIDER។