You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការធ្វើការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងលទ្ធផលការងារ កងរាជអាវុធហត្ថ៩ខែ!

ឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការធ្វើការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងលទ្ធផលការងារ កងរាជអាវុធហត្ថ៩ខែ!

កណ្តាល៖ ថ្ងៃចន្ទ ទី០៧ ខែតុលា ឆ្នាំ២០១៩ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំជួរបញ្ជាការធ្វើការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ចនិងលទ្ធផលការងារ កងរាជអាវុធហត្ថ៩ខែ និងផ្សព្វផ្សាយទិសដៅការងារ ត្រីមាសទី៤ ឆ្នាំ២០១៩។
ខ្លឹមសារសំខាន់ដែលត្រូវអនុវត្តបន្ត គឺត្រួតពិនិត្យតួនាទី ភារកិច្ច ការងារដែលបានអនុវត្តកន្លងមកទទួលបានស្នាដៃ សមិទ្ធផល និងលទ្ធផល ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ពេលខាងមុខ។ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំជាតិអន្តរជាតិ ក្នុងឱកាសបុណ្យអំទូក អកអំបុកសំពះព្រះខែពង្រឹងការងារការអនុវត្តជំនាញ។ លោកឧត្តមសេនីយ៍មេបញ្ជាការបានប្រគល់ភារកិច្ចចំពោះមុខឱ្យលោកមេបញ្ជាការរងកងរាជអាវុធហត្ថទទួលជំនាញ ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពការងារ ក្នុងការបំពេញតួនាទីភារកិច្ច។